នៅរសៀល ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១០ សហវ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣
ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក អ៊ាង ប្រុស អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបទបង្ហាញខ្លឹមសារសង្ខេបដោយលោកស្រី ប៊ុន សុម៉ាលី ប្រធានការិយាល័យ ថវិកាមន្ទីរជំនាញ និងសម្របសម្រួលដោយមន្ត្រីនៃមន្ទីរ សហវកព ដោយមានការចូលរួមពីសំណាក់លោក
លោកស្រី អនុប្រធានមន្ទីរ អង្គភាព និងប្រធានការិយាល័យគណនេយ្យ ជុំវិញខេត្ត ។
គួរបញ្ជាក់ផងដែរកិច្ចប្រជុំនេះគឺរៀបចំឡេីងជារៀងរាល់ឆ្នាំថវិកាអនុវត្តដេីម្បីផ្សព្វផ្សាយអំពីខ្លឹមសារ កាលបរិច្ឆេទកំណត់
ការធ្វេីអាណត្តិនិយ័តកម្មថវិកា ,ការសន្យាចំណាយ, ការធ្វេីចលនាឥណទាន ,ការជម្រះបញ្ជីចំណូល ចំណាយ ,ការបូកសរុប ផ្ទាត់ផ្ទាត់តួរលេខ ,ការធ្វេីរបាយការណ៍ចំណូល ចំណាយឆ្នាំ២០២៣ និងកិច្ចប្រតិបត្តការណ៍ថវិកាឆ្នាំ២០២៤ ។